ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សង្ឃឹមមានការផ្លាស់ប្តូរ ក្នុងគោលនយោបាយ អាមេរិកក្រោយលោក ចូ បៃដិន ឈ្នះឆ្នោត

បរទេស៖ អនុប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយប្រាប់ថា លោកសង្ឃឹមថា នឹងមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយសហរដ្ឋអាមេរិក ក្រោយពេលដែលលោក ចូ បៃដិន មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ ជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ 

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក Eshagh Jahangiri ដែលមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា យើងនឹងឃើញមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយអាក្រក់របស់សហរដ្ឋអាមេរិក ការវិលត្រឡប់ទៅរកក្រឹតក្រមច្បាប់និងការប្តេជ្ញាអន្តរជាតិ និងការគោរពចំពោះប្រទេសដទៃ”។ 

គួរបញ្ជាក់ថា ក្រោយការប្រកួតប្រជែងធ្វើការឃោសនាយ៉ាងស្វិតស្វាញ នៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោត និងដំណើរការរាប់សន្លឹងឆ្នោតដ៏តានតឹងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បើទោះជាលោក ដូណាល់ ត្រាំ ធ្វើការចោទប្រកាន់ដោយគ្មានភ័ស្តុតាងថា មានការក្លែងបន្លំសន្លឹកឆ្នោតក៏ដោយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top