Covid-19

ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពីម៉ឺននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩ បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២០.៩៧៧នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់ ១.៨១៧.១០៩នាក់ ។

មជ្ឈមណ្ឌល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់៣ ១.១៦១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន ៣៦៨នាក់ ។

ក្រុងម៉ូស្គូ បានរាយការណ៍ថា មានករណីថ្មីចំនួន ៥.៩០២នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប កើនឡើងដល់ ៤៨១.០៦៨នាក់ ។

សរុបទៅមានអ្នកជាសះស្បើយចំនួន ១៥.៦០០នាក់ ដោយសារវីរុសកូរ៉ូណា ដែលត្រូវបានចុះក្នុងបញ្ជី ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺកើនឡើងដល់ ១.៣៥០.៧៤១នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top