បរទេស៖ អតីតនាយករដ្ឋមន្រ្តីថៃ គឺលោក អាប់ភីស៊ីត វាចាជីវ៉ា នៅថ្ងៃសុក្របានអំពាវនាវ ឱ្យមានសញ្ញាច្បាស់មួយ ពីនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មុនពេលបញ្ហានេះ ឈានដល់សភា នៅសប្តាហ៍ក្រោយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតមេដឹកនាំ គណបក្សប្រជាធិបតេយ្យរូបនេះ បាននិយាយថា ការប៉ុនប៉ងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅតែត្រូវការសញ្ញាគាំទ្រច្បាស់លាស់ ពីឧត្តមសេនីយ៍ ប្រាយុទ្ធដើម្បីផ្លាស់ប្តូរវាតាមរយៈសភា។
លោក អាភីស៊ីត បាននិយាយបន្ទាប់ពីជួបជាមួយប្រធានសភា គឺលោក ឈួន លីកប៉ៃថា “ និយាយដោយត្រង់ទៅបញ្ហាវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងត្រូវឆ្លងកាត់សភាប្រសិនបើនាយករដ្ឋមន្រ្តីផ្តល់ការរុញច្រាន” ។ លោកនាយករដ្ឋមន្រ្តីគួរបញ្ជូនសញ្ញាច្បាស់លាស់” ។
សូមជម្រាបថា សភាប្រទេសថៃគ្រោងនឹងជជែក ដេញដោលគ្នាលើកដំបូង នៅថ្ងៃអង្គារនិងថ្ងៃពុធ ប្រសិនបើច្បាប់ស្តីពីវិសោធនកម្មច្បាប់ចំនួន ៦ និងមាត្រាមួយទៀតស្នើដោយក្រុមស៊ីវិល iLaw ៕
ប្រែសម្រួលៈ ណៃ តុលា