សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានទូរស័ព្ទជចែកជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលក្នុងនោះមេដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តសេអ៊ូល – វ៉ាស៊ីនតោន ដ៏រឹងមាំមួយ។
លោកមូន បានសរសេរទៀតថា“ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងចំពោះសម្ព័ន្ធមិត្តកូរ៉េខាងត្បូង – សហរដ្ឋអាមេរិកនិងឧបទ្វីបកូរ៉េប្រកបដោយសន្តិភាព និងវិបុលភាព” ។
លោកបានបន្ថែមទៀតថា “ឆ្ពោះទៅមុខខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីប្រឈមនឹងបញ្ហាពិភពលោករួមទាំងជំងឺរាតត្បាតកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ”៕
ដោយ ឈូក បូរ៉ា
