បរទេស៖ មេប៉ូលីសទីក្រុង បាននិយាយនៅថ្ងៃសុក្រថា មានការប្រមូលផ្តុំតវ៉ាចំនួន ៣ ដែលបានគ្រោង ធ្វើនៅថ្ងៃសៅរ៍ នៅទីក្រុងបាងកក ហើយមន្ត្រី ៥ ០០០ នាក់ នឹងទទួលខុសត្រូវដើម្បីធានាថា ក្រុមបាតុករទាំងនោះ ធ្វើឡើងដោយស្របច្បាប់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ស្នងការក្រុង គឺឧត្តមសេនីយ៍ Piya Tawichai មិនបានបដិសេធជាថ្មីម្តងទៀតដោយ ប្រើឡានក្រុង BMTA ជាការរាំងស្ទះដើម្បីត្រួតពិនិត្ យអ្នកហែក្បួននោះទេទោះបីជាមានការទាមទារ ពីសហជីពកម្មករ ឡានក្រុងក៏ដោយ។
ទោះជាយ៉ាងណា លោកបាននិយាយថាប៉ូលីស មិនមានផែនការរៀបចំការបិទផ្លូវទេ។ លោកបន្តថា ទោះបីឡានក្រុងត្រូវបាន ប្រើជារបាំង ប៉ុន្តែក៏នឹងអាស្រ័យ លើស្ថានភាពនៅពេលនោះ។ សូមជម្រាបថា ការតវ៉ាចំនួន ៣ ត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍នៅវិមានប្រជាធិបតេយ្យនិងនៅជាប់ផ្លូវ Ratchadamnoen ៕
ប្រែសម្រួលៈ ណៃ តុលា