រ៉ង់ហ្គូន៖ យោងតាមលទ្ធផលនៃការបោះឆ្នោត ជាផ្លូវការដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា គណបក្សកាន់អំណាចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោកស្រីអ៊ុងសានស៊ូជី បានឈ្នះអាសនៈសភាគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លទ្ធផលចុងក្រោយនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី (NLD) ទទួលបានអាសនៈចំនួន ៣២២ ក្នុងនីតិកាលដែលចាំបាច់ ដើម្បីបង្កើតរដ្ឋាភិបាល។
គណបក្ស NLD បានដណ្តើមយកកៅអីចំនួន ៣៤៦ ក្នុងចំណោមអាសនៈទាំង ៤១២ ដែលត្រូវបានប្រកាសហើយដោយមានលទ្ធផលពី ៦៤ ទៀតមិនទាន់ត្រូវបានប្រកាស។
ជ័យជម្នះប្រកបដោយផាសុកភាព គឺជាការជំរុញស្វាគមន៍សម្រាប់លោកស្រីស៊ូជី ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាព ដែលមានអាណត្តិដំបូងដ៏ច្របូកច្របល់ និងតស៊ូដើម្បីបំពេញតាមការរំពឹង ទុករបស់សាធារណៈជនខ្ពស់៕
ប្រែសម្រួលៈ ណៃ តុលា