រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ៤៥៦នាក់ដោយសារជំងឺកូវីដ១៩ បានកើនឡើងទូទាំងប្រទេសដល់១៦៤.៧៣៧នាក់ ។
ទន្ទឹមនឹងនេះដែរ ប្រទេសនៅក្នុងតំបន់អាមេរិកឡាទីនមួយនេះបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី២៩.០៧០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសបានកើនឡើងដល់៥.៨១០.៦៥២នាក់ ។
ប្រទេសប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២លើពិភពលោក ដែលមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា