បរទេស៖ គណៈកម្មាធិការអាកាសចរណ៍ស៊ីវិល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ដែនអាកាសរបស់ប្រទេសអាមេនី នៅតែបើកចំហសម្រាប់យន្តហោះស៊ីវិល និងបានច្រានចោលនូវសេចក្តីរាយការណ៍មួយ ពីកាសែតរុស្ស៊ី Interfax ដែលថា អាមេនីបានប្រកាសតំបន់គ្មានការហោះហើរ នៅពីលើទឹកដីរបស់ខ្លួន និងតំបន់ Nagorno-Karabakh។
តាមសេចក្តីរាយការណ៍ ប្រធានគណៈកម្មាធិការអាកាសចរណ៍ស៊ីវិល លោក Tatevik Revazyan បានមានប្រសាសន៍ថា អាជ្ញាធរកំពុងតែប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាឲ្យបានថា ដែនអាកាសរបស់ប្រទេសអាមេនី មានសុវត្ថិភាពសម្រាប់យន្តហោះស៊ីវិល។
ចំណែកក្រសួងការពារជាតិអាមេនី បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ដែនអាកាសរបស់អាមេនីនិងតំបន់ Nagorno-Karabakh គឺជាតំបន់គ្មានការហោះហើរមួយ លើកលែងតែយន្តហោះយោធានិងយន្តហោះស៊ីវិលដែលបានចុះក្នុងបញ្ជី៕
ប្រែសម្រួល៖ប៉ាង កុង
