សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានបើកកិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំនៃបណ្តាប្រទេស នៅតាមដងទន្លេមេគង្គនៅអាស៊ីអាគ្នេយ៍ តាមរយៈតំណភ្ជាប់ខ្សែវីដេអូដែលក្នុងនោះលោកបានសន្យាថា នឹងបរិច្ចាគប្រាក់ ១០ លានដុល្លារ ដើម្បីជួយផ្តល់វ៉ាក់សាំងការពារវីរុសថ្មី ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកមូន បានឲ្យដឹងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២ របស់លោកជាមួយមេដឹកនាំប្រទេសមេគង្គទាំង ៥ ថា“ យើងនឹងបរិច្ចាគថវិកាចំនួន ១០ លានដុល្លារ សម្រាប់ការគាំពារវ៉ាក់សាំងវីរុសកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការប្តេជ្ញាចិត្ត ទីផ្សារការពារជាមុន (COVAX) ក្នុងរួមមានប្រទេស ឡាវ និងថៃ។
គួរបញ្ជាក់ថា COVAX គឺជាវេទិកាពហុភាគី ដែលត្រូវបានរចនាឡើង ដើម្បីផ្តល់ថវិកាដល់ការចែកចាយវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩ ទៅប្រទេសកំពុងអភិវឌ្ឍន៍៕
ដោយ ឈូក បូរ៉ា