វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក (CDC)បានបង្ហាញឲ្យដឹងនៅក្នុងទិន្នន័យចុងក្រោយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមរិក ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីខ្ពស់បំផុតរហូតដល់ជិត២០០.០០០នាក់ ដែលជាកំណត់ត្រាថ្មីមួយជាលើកទី៥ក្នុងមួយសប្តាហ៍ ។
ករណីថ្មីប្រចាំថ្ងៃបានរាប់ដែលមានក្នុងកំណត់ត្រានៅទូទាំងប្រទេសចំនួន១៩៤.៦១០នាក់ ក្នុងចំណោមករណី១៤៣.៤០៨នាក់កាលពីថ្ងៃមុន ដែលជាថ្ងៃទី៧ហើយគិតជាមធ្យមប្រចាំថ្ងៃដែលបានកើនឡើងក្នុងកំណត់ត្រាខ្ពស់បំផុតនៃករណីជំងឺចំនួន១៣២.៤៤២នាក់ ។ ទិន្នន័យចុងក្រោយចេញដោយ CDC ។
យោងតាមសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរហដ្ឋអាមេរិក បានកត់ត្រាដែលមានអ្នកឆ្លងជំងឺលើសពី១០.៧០៧.០០០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់លើសពី២៤៤.១០០នាក់ ដោយសារជំងឺគិតត្រឹមល្ងាចថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា