ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជូនសមាជិកសភា ទៅទស្សនកិច្ចជប៉ុន ដើម្បីរឹតបន្ដឹង ទំនាក់ទំនងទ្វេភាគី


សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង មួយក្រុមបានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga កាលពីថ្ងៃសុក្រ ចំពេលមានការកើនឡើងនៃការរំពឹងទុក សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលមានបញ្ហាទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត និងពាណិជ្ជកម្ម។

សមាជិក ៧ រូបនៃសមាជិកសភាសភាកូរ៉េខាងត្បូង – ជប៉ុន ដែលបានមកដល់ទីក្រុងតូក្យូសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ បានជួបសម្ថែងការគួរសមជាមួយមេដឹកនាំជប៉ុនថ្មីរូបនេះ។

វាជាលើកដំបូងហើយសម្រាប់លោកនាយករដ្ឋមន្រ្តី ជួបជាមួយសមាជិកសភាកូរ៉េខាងត្បូង ចាប់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីខែកញ្ញា។

កូរ៉េខាងត្បូង និងជប៉ុន បានប៉ះទង្គិចគ្នាជុំវិញការទប់ស្កាត់ការនាំចេញរបស់តូក្យូ កាលពីឆ្នាំមុនដែលត្រូវបានគេមើលឃើញថា ជាការសងសឹកនយោបាយ សម្រាប់សេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េក្នុងឆ្នាំ២០១៨ ដែលបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន សងសំណងដល់ប្រជាជនកូរ៉េខាងត្បូង ដែលរងគ្រោះដោយកម្លាំងពលកម្មក្នុងសម័យសង្គ្រាម ដែលប្រទេសជប៉ុនបានគ្រប់គ្រងឧបទ្វីបកូរ៉េរវាងឆ្នាំ១៩១០-១៩៤៥ ៕

ដោយ ឈូក បូរ៉ា

To Top