សេអ៊ូល៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន Ban Ki-moon បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង គួរតែផ្ញើសារដ៏ខ្លាំងក្លាទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យមានការបង្កហេតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
លោក បាន គីមូន បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាសំខាន់មួយនៅក្នុងសិក្ខាសាលាមួយនៅទីក្រុងសេអ៊ូល ដោយលើកឡើងថាបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ទំនងជានឹងវិលត្រឡប់ទៅរកការបង្កហេតុឡើហវិញ បន្ទាប់ពីការបើកសម្ពោធលោក Joe Biden ជាប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់។
លោកបានបញ្ជាក់ថា“ មានលទ្ធភាពមួយ ដែលរបបលោក គីម ជុងអ៊ុន អាចបាញ់សាកល្បងមីស៊ីល ដើម្បីសាកល្បងរដ្ឋបាលលោក ចូ បៃដិន វាចាំបាច់សម្រាប់យើង ក្នុងការផ្ញើសារខ្លាំងៗ ដោយប្រើផ្លូវផ្សេងៗដូច្នេះពួកគេមិនធ្វើឱ្យមានការបង្កហេតុបែបនេះទេ”៕
ដោយ ឈូក បូរ៉ា