បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា មកដល់សប្តាហ៍នេះ មន្ទីរពេទ្យជាច្រើនរបស់ ប្រទេសកាណាដាជាច្រើន កំពុងតែមានការប្រឈមមុខ
ទៅនឹងសំពាធកើនឡើង ដោយសារករណីឆ្លងកូវីដ១៩ គឺមានចំនួនច្រើនឡើង នៅក្នុងប្រទេស។
យោងតាមការបញ្ជាក់ របស់ប្រធានផ្នែកសុខាភិបាល របស់ប្រទេសកាណាដាលោក Theresa Tam បានបញ្ជាក់កាលពីថ្ងៃសៅរ៍ទៀតដែរថា ស្ថានភាពនៅពេលនេះជា
ពិសេសនៅភាគខាងលិច នៃប្រទេសដូចជារដ្ឋ Quebec និង Ontario គឺពិតជាគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន។
Tam បានបន្តថាក្នងរយៈពេល ៧ថ្ងៃចុងក្រោយនេះ តួលេខឆ្លងជាមធ្យមមានចំនួនដល់ទៅ ៤ ៣៤៨នាក់ ក្នុងមួយថ្ងៃខណៈដែលចំនួន ជាមធ្យមនៃករណីធ្ងន់ធ្ងរ នៅតាមមន្ទីរ
ពេទ្យគឺមានចំនួន ១ ៤០០ នាក់ក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ ស៊ុន លី