គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Maxym Stepanov រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសៅរ៍ថា គាត់បានធ្វើតេស្តឃើញថា វិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ។
លោក Stepanov បានលើកឡើងនៅលើទំព័រ ហ្វេសប៊ុករបស់គាត់ឲ្យដឹងថា “ទោះបីជាមានការប្រុងប្រយ័ត្ន និងអង្កេតតាមវិធានសុវត្ថិភាពទាំងអស់ នៅថ្ងៃនេះ ខ្ញុំមានលទ្ធផលជាវិជ្ជមាននៃជំងឺកូវីដ១៩” ។ លោកបានជំរុញឲ្យពលរដ្ឋ អនុវត្តន៍វិធានការណ៍ចត្តាឡីស័ក និងកុំទស្សនានៅកន្លែង មានមនុស្សប្រមូលផ្តុំគ្នា ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងប្រធានការិយាល័យប្រធានាធិបតី លោក Andriy Yermak ដែលជាអ្នកមានរោគសញ្ញាវីរុសកូរ៉ូណា កាលពីថ្ងៃចន្ទ ហើយបច្បុប្បន្ននេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ពីគេនៅឯមន្ទីរពេទ្យ កាសែតអនឡាញ Ukrayinska Pravda បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា