សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់១៦៥.៦៥៨នាក់ គិតត្រឹមថ្ងៃសៅរ៍ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៩២១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។
ទន្ទឹមនឹងនេះដែរ ប្រទេសអាមេរិកឡាទីន បានចុះក្នុងបញ្ជីចំនួន ៣៨.៣០៧នាក់ ដែលឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៥.៨៤៨.៩៥៩នាក់ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោកដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣លើពិភពលោក ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា