បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថាលោក Mike Pompeo អ្នកការទូតកំពូលរបស់អាមេរិក បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស ហើយតាំងតែពីថ្ងៃសៅរ៍ គឺជាការចាប់ផ្តើមនៃ បេសកកម្មនិងទស្សនកិច្ច ៧ ប្រទេសរបស់លោក។
តាមផែនការរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ នឹងជួបពិភាក្សាគ្នាជាមួយមន្ត្រីជាន់ខ្ពស់ នៅប្រទេសបារាំង តួកគី ហ្សកហ្ស៊ី អ៊ីស្រាអែល អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអ៊ូឌីត
ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះមេដឹកនាំពិភពលោក ក្នុងចំណោមមេដឹកនាំទាំងនោះ គឺមានដូចជាប្រទេសបារាំង អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត បានធ្វើការប្រកាសអបអរសាទរ
រួចទៅហើយចំពោះលោក Joe Biden ដែលនឹងក្លាយទៅជាប្រធានាធិបតី ជាប់ឆ្នោតថ្មីរបស់អាមេរិក នៅអាណិត្តក្រោយ៕
ប្រែសម្រួល៖ ស៊ុន លី