ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន និយាយថា ខ្លួនមានភស្តុតាងបញ្ជាក់ថា ឥណ្ឌាគឺជាអ្នកនៅពីក្រោយ ផែនការភេវរកម្ម

បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសប៉ាគីស្ថាន បានធ្វើការសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ប្រទេសឥណ្ឌាគឺជាអ្នកឧបត្ថម្ភគាំទ្រ ពីក្រោយទៅលើសកម្មភាពភេរវកម្ម
ដែលមានគោលបំណងធ្វើឱ្យ ប្រទេសរបស់ខ្លួនមានអស្ថិរភាព និងផ្តោតសំខាន់ទៅលើភាពជាដៃគូ សេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិន។

គួរឲ្យដឹងដែរថា កន្លងមកប្រទេសប៉ាគីស្ថាន និងឥណ្ឌាតែងតែចោទប្រកាន់គ្នា ទៅវិញទៅមកអំពីការដាក់គោលដៅ លើគ្នាប៉ុន្តែនេះគឺជាពេលវេលា ដ៏កម្រមួយដែលក្រុមមន្ត្រីប៉ាគីស្ថាន
បាននិយាយថាពួកគេបានរៀបចំ ភស្តុតាងជាច្រើនដើម្បីធ្វើយ៉ាងណា ចោទប្រកាន់ប្រឆាំងនឹងគូប្រជែង នៅអាស៊ីខាងត្បូងរបស់ពួកគេ មួយនេះឲ្យបាន។

នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ រដ្ឋមន្ត្រីការបរទេស Shah Mahmood Qureshi រួមជាមួយអ្នកនាំពាក្យយោធា លោកឧត្តមសេនីយ៍ Babar Iftikhar បាននិយាយថាភ្នាក់ងារស៊ើបការណ៍ ឥណ្ឌាកំពុងប្រតិបត្តិការនៅក្រៅ ប្រទេសអាហ្វហ្គានីស្ថានដើម្បីរៀបចំផែនការវាយប្រហារ នៅតាមព្រំដែនប៉ាគីស្ថាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top