Covid-19

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១១លាននាក់ហើយ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១១លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលនៅទូទាំងប្រទេស បានដកចេញនូវការរឹតត្បិត ក្នុងការទប់ទល់នឹងវីរុស ដែលធ្វើឲ្យកំណើននៃអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់យ់ា់ងឆាប់រហ័ស ។

សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សហរដ្ឋអាមេរិក បានកត់ត្រាចំនួនអ្នកឆ្លងជំងឺ ១១.០២៥.០៤៦នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់លើសពី ២៤៦.១០៨នាក់់ គិតត្រឹមម៉ោង ៧និង២៥នាទីល្ងាច ម៉ោងនៅលោកខាងកើត កាលពីថ្ងៃអាទិត្យ ត្រូវនឹងម៉ោង់ ០០និង២៥នាទីម៉ោងសកល ។

មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមរិក ត្រូវបានគេរាយការណ៍ឲ្យដឹ់ងថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១៥៥.៧០៨នាក់ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់់ពីមានអ្នកឆ្លងជំងឺខ្ពស់បំផុតជិត ២០០.០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ។

កាលពីថ្ងៃសុក្រ គេបានកំណត់ថា រដ្ឋកាលីហ្វ័រនីញ៉ា ជារដ្ឋទី២របស់សហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេរហូតដល់ជាង ១លាននាក់់ ចាប់តាំងពីជំងឺឆ្លងរាតត្បាតកើតឡើង បន្ទាប់់មករដ្ឋតិចសាស់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top