Covid-19

កាណាដា មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី ៣០ម៉ឺននាក់

អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទូរទស្សន៍ CTV បានផ្សព្វផ្សាយព័ត៌មានថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកាណាដា បានកើនឡើងដល់ ៣០១.៣៣២នាក់ គិតត្រឹមថ្ងៃចន្ទ ក្នុងនោះរាប់បញ្ចូលទាំង ១១.០០៧នាក់ដែលបានស្លាប់ ។

ទិន្នន័យកម្រិតជាតិ បានមកពីទីភ្នាក់ងារសុខភាព សាធារណៈរបស់ប្រទេសកាណាដា បានបង្ហាញប្រចាំថ្ងៃដែល គិតជាមធ្យមភាគនៃអ្នកឆ្លងជំងឺថ្មីលើសពី ៤.០០០នាក់ ចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកា ។

កាលពីថ្ងៃចន្ទ លោក Theresa Tam ប្រធានការិយាល័យសុខភាព សាធារណៈបស់ប្រទេសកាណាដា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ដោយសារមានរបាយការណ៍ អំពីការថយចុះក្នុងពេលចុងសប្តាហ៍ ហើយមិនទាន់បានកែសម្រួល គិតជាមធ្យមប្រចាំថ្ងៃក្នុងកម្រិតជាតិ នៅឡើយទេសម្រាប់អ្នកដែល ឆ្លងជំងឺនៅក្នុងសេចក្តីប្រកាសថ្ងៃនេះ ខណៈដែលទិន្នន័យកំពុងតែធ្វើការប្រមូល និងបានធ្វើការវិភាគ ។ “ខ្ញុំនឹងផ្តល់ចំនួនចុងក្រោយ ក្នុងអំឡុងពេលធ្វើការ កត់សម្គាល់នៅថ្ងៃស្អែក” ។

អូតាវ៉ា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ១.៤៨៧នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីបានកើនឡើងកាលពីថ្ងៃអាទិត្យ ដែលមានចំនួន១.២៤៨ករណី ។ សរុបអ្នកឆ្លងជំងឺនៅទូទាំងខេត្តនេះ មានចំនួន៩៥.៤៩៦នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top