ព័ត៌មានអន្តរជាតិ

ក្រុមបាតុករយុវជន និងក្រុមបាតុករអាវលឿង ប៉ះទង្គិចគ្នានៅរបងសភាជាតិថៃ

ថៃ៖ យោងតាមកាតវាយតម្លៃសារព័ត៌មាន Vioce TV Online ពីស្ថានការណ៍បាតុកម្មថ្ងៃនេះមានសភាពធ្ងន់ធ្ងរ ជាងព្រឹត្តិការណ៍ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដោយហេតុការណ៍ ថ្ងៃនេះប៉ូលីសមានការបាញ់ទឹក លាយឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករយុវជន ជាបន្តបន្ទាប់។ ដោយលែកនៅឯសភា កំពុងដំណើរការប្រជុំ ដោយមិនខ្វល់ពីមតិ ស្នើរបស់មហាជន និងមិនខ្វល់ពីសំណើររបស់អង្គការ iLaw (ទទួលជំនួយបរទេស) តំណាងឲ្យប្រជាជនថៃ មានស្នាមមេដៃចំនួន មួយសែននាក់ ដាក់ស្នើទាមទារកែច្បាប់រដ្ឋធម្មនុញ្ញ ។

ក្រោយពីប៉ូលីស គ្រប់គ្រងស្ថានការណ៍ប៉ះទង្កិចគ្នា រវាងក្រុមបាតុករអាវលឿង និងក្រុមបាតុករយុវជនថៃ បណ្តាឲ្យមានអ្នករងរបួសមួយចំនួន តាមការស្នើសុំពីប៉ូលូស ឲ្យក្រុមបាតុករដកថយចេញ ពីតំបន់ហាមឃាត ពីរដ្ឋសភាចម្ងាយយ៉ាងតិច ៥០ម៉ែត្រ៕

To Top