បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1B Lancer មួយគ្រឿង បានចូលរួមក្នុងសហសមយុទ្ធ អន្តរប្រតិបត្តិការមួយ នៅក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីសប្ដាហ៍មុន។
យោងតាមកងទ័ពអាកាស យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-1B មកពីកងយន្តហោះទម្លាក់គ្រាប់ លេខ៣៤ នៅមូលដ្ឋានទ័ពអាកាស Ellsworth ក្នុងរដ្ឋ South Dakota បានរួមគ្នាជាមួយ កងទម្លាក់គ្រាប់ បេសកកម្ម លេខ៩ នៅមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាសនោះ នាពេលបច្ចុប្បន្ននេះ ត្រូវបានបញ្ជូនទៅកោះហ្គាម រួមជាមួយសមាជិកផ្សេងទៀតរបស់កងទ័ពជើងអាកាស កងទ័ពជើងទឹក និងកងកម្លាំងម៉ារីន។
បេសកកម្មនោះ ប្រព្រឹត្តទៅអស់រយៈពេល២៥ម៉ោង និងផ្តោតសំខាន់លើកម្រិតប្រតិបត្តិការ ចលនាកងកម្លាំងរួមគ្នា ជាពិសេសពាក់ព័ន្ធនឹងកិច្ចការពារសម្ភារៈយោធាមានតម្លៃខ្ពស់នានា ការរារាំងតាមដែនសមុទ្រ និងការរឹបអូសយក ពីដែនអាកាស៕
ប្រែសម្រួល៖ប៉ាង កុង