វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានអនុញ្ញតឲ្យប្រើប្រាស់ឧបករណ៍បន្ទាន់ នូវការធ្វើតេស្ តរកមេរោគកូរ៉ូណា យ៉ាងរហ័សបំផុត ដែលអាចបង្ហាញឲ្យដឹង និងបានអភិវឌ្ឍន៍ ទាំងស្រុងនៅតាមផ្ទះ ។
ការប្រកាសនេះ បានធ្វើឡើង ដោយក្រសួងចំណីអាហារ និងឳសថ (FDA) ដែលធ្វើការបង្ហាញអំពី ដំណាក់កាលដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការធ្វើតេស្ត រកមើលមេរោគ កូវីដ១៩ ដែលងាយស្រួលថែទាំដល់សុខភាព និងការធ្វើតេស្តនៅតាម ទីតំាងនានា ។ យ៉ាងណាមិញ ការធ្វើតេស្ត នឹងតម្រូវឲ្យធ្វើការណែនាំ ដូចជា ការកំណត់ក្នុងការប្រើប្រាស់ តាំងពីដំបូងរបស់ខ្លួន ។
ក្រសួងដដែលនេះ បានផ្តល់ឧបករណ៏ធ្វើតេស្តបន្ទាន់ ដែលត្រូវធ្វើតេស្ តរយៈពេល៣០នាទី សម្រាប់កុមារពី Lucira Health ដែលជារោងចក្រផលិត មួយកន្លែងនៅរដ្ឋកាលីហ្វ័រនីញ៉ា ៕
ដោយ៖ ម៉ៅ បុប្ផាមករា