Covid-19

ម៉ិកស៊ិក ជាប្រទេសជាប់លំដាប់លេខ៤ ដែលមានអ្នកស្លាប់ច្រើនបំផុត ដោយសារជំងឺកូវីដ១៩

ម៉ិកស៊ីកូ ស៊ីធី៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា ខ្លួនជាប្រទេសដែលជាប់លំដាប់លេខ៤ លើពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី ១០០.០០០នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ។

លោក Hugo Lopez-Gatell អនុរដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងថា “ថ្ងៃនេះ នៅក្នុងប្រទេសម៉ិកស៊ិក យើងមានពលរដ្ឋចំនួន ១០០.០០០នាក់ ដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩” ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសម៉ិកស៊ិក ឥឡូវនេះ មានចំនួន ១.០១៩.៥៤៣នាក់ ដោយបានកើនឡើងជាងថ្ងៃមុនចំនួន ៤.៤៧២នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top