ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីរ៉ាក់ សម្លាប់ក្រុម IS នៅភាគខាងជើងខេត្ត Kirkuk អស់ចំនួន ១៦នាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់អ៊ីរ៉ាក់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមកុម្ម៉ង់ដូរបស់សេវាកម្មបង្ក្រាបអំពីភេរវកម្ម (CTS) បានបើកប្រតិបត្តិការប្រឆំាងនឹងក្រុមយោធា ដែលមានពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម (IS) នៅខេត្ត Kirkuk ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អស់ចំនួន១៦នាក់ ។

លោក Yahia Rasoul អ្នកនាំពាក្យមកពីកងកម្លាំង បញ្ជាការដ្ឋានរបស់អ៊ីរ៉ាក់ បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងកុម្ម៉ង់ដូ CTS ដែលមានក្រុមកងកម្លាំងអន្តរជាតិ ចម្រុះដែលដឹកនាំដោយយន្តហោះ របស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារទៅលើ ទីតាំងលាក់ខ្លួនរបស់ក្រុម IS នៅក្នុងតំបន់ Wadi-Zghaiton និង Wadi al-Khanajir ស្ថិតនៅភាគនីរតី ខេត្ត Kirkuk ។

លោក Rasoul បានលើកឡើងថា កងកម្លាំងបានប៉ះទង្គិចគ្នាជាមួយក្រុមបះបោរ នៅក្នុងទីតាំងលាក់ខ្លួនរបស់ពួកគេ ក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ និងបានចប់នៅព្រឹកថ្ងៃសុក្រនេះ ដោយបានសម្លាប់ក្រុម សកម្មប្រយុទ្ធជាច្រើននាក់ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតត្រូវបានសម្លាប់ ដោយសារយន្តហោះវាយប្រហារ ដែនអាកាសរបស់ក្រុមចម្រុះ ខណៈដែលពួកគេបានព្យាយាម រត់គេចខ្លួនពីទីតាំងលាក់ខ្លួនរបស់ពួកគេ ។

កងកម្លាំង ក៏បានរឹបអូសបានអាវុធយុទ្ធភ័ណ្ឌ ឯកសារ លិខិតឆ្លងដែន និងលុយក្នុងស្រុក និងលុយបរទេសជាច្រើនផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top