ព័ត៌មានអន្តរជាតិ

ការបន្ដជំនួយមនុស្សធម៌ ទៅកាន់កូរ៉េខាងជើង ទំនងជាសារល្អមួយ សម្រាប់ក្រុងព្យុងយ៉ាង

សេអ៊ូល៖ អតីតអ្នកការទូតសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការបន្តផ្តល់ជំនួយមនុស្សធម៌ សម្រាប់ប្រទេសកូរ៉េខាងជើង អាចនឹងជាសារដ៏ល្អមួយទៅកាន់រដ្ឋកុម្មុយនិស្ត ឱ្យមានភាពអត់ធ្មត់ ខណៈពេលដែលខ្លួនក៏អាចបង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដោយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

ការលើកឡើងរបស់លោក Kurt Campbell អតីតជំនួយការរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានធ្វើឡើងនៅក្នុងជំនួប ជាមួយសមាជិកសភាកូរ៉េខាងត្បូង ដែលកំពុងធ្វើទស្សនកិច្ចចំនួន ៣ រូប។

លោក Campbell ត្រូវបានគេដកស្រង់សម្តី នៅពេលប្រាប់សមាជិកសភាកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក Rep Song Young-gil នៃគណបក្សប្រជាធិបតេយ្យ កំពុងកាន់អំណាចថា “ការផ្ញើសារទៅកូរ៉េខាងជើង ដើម្បីអត់ធ្មត់តាមរយៈជំនួយមនុស្សធម៌ គឺជាគំនិតល្អ”។

អតីតអ្នកការទូតសហរដ្ឋអាមេរិករូបនេះ ក៏បានទទូចដល់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន អាចធ្វើបានដោយបន្ថែមថា“ វិធីសាស្រ្តបែបនេះក៏អាចជាឱកាសមួយ ដើម្បីពង្រឹងថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ” ៕

ដោយ ឈូក បូរ៉ា

To Top