ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ នឹងបន្ថែមក្រុមហ៊ុនចិន ៤ទៀតចូលក្នុងបញ្ជីខ្មៅ របស់មន្ទីរបញ្ចកោណ


បរទេស៖ ទីក្រុងវ៉ាស៊ីនតោន ត្រៀមចាត់ទុកក្រុមហ៊ុនចិនចំនួន៤ថែមទៀត ថាត្រូវបានគាំទ្រដោយយោធាចិន ដោយទប់ស្កាត់មិនឲ្យធ្វើជំនួញជាមួយអ្នកវិនិយោគអាមេរិក នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។


ការដាក់បន្ថែមនេះ នឹងធ្វើឲ្យចំនួនក្រុមហ៊ុនចិនដែលទទួលរងផលប៉ះពាល់ ឡើងដល់ចំនួន៣៥ក្រុមហ៊ុន ដោយរួមមានទាំងក្រុមហ៊ុនខ្នាតយក្សនានា ដូចជាក្រុមហ៊ុន Hikvision 002415.SZ China Telecom Corp 0728.HK និងក្រុមហ៊ុន China Mobile 0941.HK ដែលត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅនៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា បញ្ជីក្រុមហ៊ុនយោធាចិនកុម្មុយនិស្តនោះ គឺត្រូវបានតាក់តែងឡើងដោយច្បាប់ក្នុងឆ្នាំ១៩៩៩ តម្រូវឲ្យមន្ទីរបញ្ចកោណប្រមូលយកបញ្ជីឈ្មោះក្រុមហ៊ុននានា ដែលជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងកងទ័ពរំដោះប្រជាជនចិន ប៉ុន្តែក្រសួងការពារជាតិ ទើបប្រមូលបញ្ជីឈ្មោះក្រុមហ៊ុនទាំងនោះ នៅក្នុងឆ្នាំនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top