បរទេស៖ កិច្ចពិភាក្សាអំពីសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ បាននាំទៅរកកិច្ចព្រមព្រៀងមានរយៈពេល៥ឆ្នាំមួយ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
អាមេរិកនិងតៃវ៉ាន់ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នារយៈពេល៥ឆ្នាំមួយ ដែលរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែង ជំរុញបង្កើនចំណងមិត្តភាព នៅក្នុងសុខាភិបាល វិស័យឧបករណ៍អេឡិកត្រូនិក ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ 5G និងវិស័យថាមពល រួមជាមួយសន្តិសុខសង្វាក់ផ្គត់ផ្គង់។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាបង្កើតក្រុមការងារនានា លើសន្តិសុខផ្នែកសុខភាពពិភពលោក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពង្រឹងភាពអង់អាចនិងហេដ្ឋារចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី នៅក្នុងចំណោមបញ្ហាដទៃផ្សេងៗទៀត៕
ប្រែសម្រួល៖ប៉ាង កុង