ព័ត៌មានអន្តរជាតិ

ក្រុមលោក ត្រាំ ស្វែងរកបណ្តឹង ឧទ្ធរណ៍ភ្លាមៗថែមទៀត បន្ទាប់ពីចៅក្រមសហព័ន្ធ ច្រានចោលបណ្តឹងសន្លឹកឆ្នោត តាមអ៊ីមែល ចេញពីរដ្ឋ Pennsylvania

បរទេស៖ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំងធំ ៗ បានព្យាករថាអ្នកប្រជាធិបតេយ្យលោក ចូបៃដិន នឹងឈ្នះតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនាំឱ្យប្រធានាធិបតីដូណាល់ត្រាំ បដិសេធមិនទទួលយកដោយអះអាងថា មានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើនដោយសារតែចំនួនសន្លឹកឆ្នោតដែលបានផ្ញើមកក្នុងអ៊ីមែលមិនធ្លាប់មានពីមុនមក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមយុទ្ធនាការរបស់លោក ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងស្វែងរក “បណ្តឹងឧទ្ធរណ៍ឆាប់រហ័ស” បន្ទាប់ពីមានការច្រានចោលបណ្តឹងដែលបានប្តឹងនៅរដ្ឋ Pennsylvania ដែលបានទាមទារឱ្យលុបចោលសន្លឹកឆ្នោតតាមអ៊ីមែលនៅក្នុងរដ្ឋ។

សេចក្តីថ្លែងការណ៍របស់មេធាវីរបស់លោក ត្រាំ គឺលោក Rudi Giuliani និងទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់យុទ្ធនាការឃោសនា ត្រាំ បានអានថា «ការសម្រេចចិត្តនៅថ្ងៃនេះនឹងជួយយើងក្នុងយុទ្ធសាស្រ្ត របស់យើងដើម្បីរហ័សទៅដល់តុលាការកំពូលអាមេរិក។ យើងនឹងស្វែងរកការប្តឹងឧទ្ធរណ៍ទៅតុលាការមណ្ឌលទីបី។ មានភ័ស្តុតាងជាច្រើនដែលនៅក្នុងរដ្ឋ Pennsylvania អ្នកប្រជាធិបតេយ្យបានលុបចោលឱកាសរបស់យើង ក្នុងការបង្ហាញសាក្សីចំនួន ៥០ នាក់និងភស្តុតាងផ្សេងទៀតដែលមន្ត្រីបោះឆ្នោតមិនអើពើនឹងច្បាប់របស់រដ្ឋ Pennsylvania ដែលបដិសេធការត្រួតពិនិត្យឯករាជ្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top