ព័ត៌មានអន្តរជាតិ

ចិន បង្ហាញឆន្ទៈជំរុញ ការសម្របសម្រួល យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសរុស្ស៊ី ដល់កម្រិតខ្ពស់

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថាប្រទេសចិន មានឆន្ទៈពង្រឹងនូវន័យជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីនៅក្នុងយុគសម័យថ្មី និងជំរុញការសម្របសម្រួលយុទ្ធសាស្ត្រទ្វេភាគីដល់កម្រិតខ្ពស់មួយ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov លោកវ៉ាង យី បានអបអរសាទរដល់ភាគីរុស្ស៊ី  ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំកំពូល BRICS តាមរយៈវីដេអូភ្ជាប់ ដែលទទួលបានលទ្ធផលជាផ្លែផ្កា។

លោកវ៉ាង យី បានបន្ថែមទៀតថា ទំនាក់ទំនងរវាងប្រទេដចិន – រុស្ស៊ី បានប្រឆាំងនឹងការសាកល្បងនៃផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លងទ្វីប (COVID-19)។

ដោយកត់សម្គាល់ថា ឆ្នាំច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន – រុស្ស៊ី  ត្រូវបានចាប់ផ្តើមដោយជោគជ័យ លោកវ៉ាង ក៏បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងចិន និងរុស្ស៊ី ត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយចំណងទាក់ទងទ្វេភាគីកំពុងប្រឈមមុខនឹងឱកាសអភិវឌ្ឍន៍ថ្មី៕

ដោយ ឈូក បូរ៉ា

To Top