បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានធ្វើការលើកឡើងនូវសេចក្តីអំពាវនាវចំពោះមុខចំនួន២នៅក្នុងកិច្ចប្រជុំ G20 ដោយសង្ឃឹមថាវានឹងអាចធ្វើរួមគ្នារវាងក្រុមប្រទេសទាំងនោះផងដែរនាពេលខាងមុខ។
ការលើកឡើងដំបូងរបស់លោក Lee នោះគឺជាតម្លៃរបស់វ៉ាក់សាំងកូវីដ១៩ដោលោកបានរំពឹងថាតម្លៃរបស់វាសម្រាប់គ្រប់គ្នា លើលោកនឹងមានកម្រិតធូរថ្លៃហើយជឿជាក់ថានឹងមានការចូលរួមពីសំណាក់បណ្តាប្រទេសជាសមាជិក G20 ផងដែរចំពោះបញ្ហានេះ។
ចំណែកឯការលើកឡើងទី២របស់លោក Lee នោះគឺថាលោកសង្ឃឹមថានឹងមានការចូលរួមជាប្រព័ន្ធដ៏រឹងម៉ាំមួយ ដោយបណ្តាប្រទេសនានាលើលោកក្នុងការឃ្លាំងមើលទៅលើបញ្ហាជំងឺឆ្លងទាំងអស់ នៅលើលោកហើយជាពិសេសគឺដើម្បីឲ្យពួកគេអាចបានត្រៀមខ្លួនយ៉ាងខ្លាំង សម្រាប់វិបត្តិវិរុសឆ្លងផ្សេងទៀតនាពេលអនាគតណាមួយទៀត៕
ប្រែសម្រួល៖ស៊ុនលី