ព័ត៌មានអន្តរជាតិ

កូវីដ១៩៖ FDA អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ សម្រាប់ការសាកល្បង ព្យាបាលដោយអង្គបដិប្រាណ ដោយក្រុមហ៊ុនឱសថ Regeneron

BBC៖ មន្រ្តីសហរដ្ឋអាមេរិក បានផ្តល់ការអនុញ្ញាត ជាបន្ទាន់សម្រាប់ ការសាកល្បងព្យាបាល ដោយអង្គបដិប្រាណ ដែលត្រូវបានផ្តល់ ឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ Covid-19 របស់លោក។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្នាំដែលត្រូវបានបង្កើតឡើងដោយ Regeneron នឹងត្រូវបានអនុញ្ញាត អោយប្រើប្រាស់ សំរាប់អ្នកដែលបានធ្វើតេស្ត៍ វិជ្ជមានវីរុស ហើយមានហានិភ័យខ្ពស់ នៃជំងឺនេះ។

ក្រុមហ៊ុនឱសថ Regeneron បាននិយាយថា ការសិក្សាបង្ហាញថា ការព្យាបាលមានប្រសិទ្ធិភាព នៅពេលដែលត្រូវបានព្យាបាល មុនពេលធ្វើរោគវិនិច្ឆ័យ។ ការអនុញ្ញាតនេះ បានកើតឡើង នៅពេលករណីជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក នៅតែបន្តកើនឡើង។

ផ្ទាំងពាណិជ្ជកម្ម

ការអនុញ្ញាត ជាបន្ទាន់ពីរដ្ឋបាលចំណី អាហារនិងឱសថអាមេរិក (FDA) អនុញ្ញាតឱ្យប្រើការព្យាបាលនេះ ខណៈពេលដែលការសិក្សាត្រូវបានអនុវត្តដើម្បីកំណត់សុវត្ថិភាពនិងប្រសិទ្ធភាព។ ថ្នាំស្រដៀងគ្នានេះផលិតដោយក្រុមហ៊ុន Eli Lilly ដែលជាក្រុមហ៊ុន ឱសថអាមេរិកមួយទៀត ត្រូវបានផ្តល់ការយល់ព្រម ជាបន្ទាន់កាលពីដើមខែនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top