Covid-19

ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៥០ម៉ឺននាក់ ខណៈចំនួនអ្នកស្លាប់ កើនឡើងដល់ ជាង១៦.០០០នាក់

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង លើសពី៥០០.០០០នាក់ ខណៈដែលតួលេខ នៃអ្នកស្លាប់បានកើនឡើង ដល់ជាង១៦.០០០នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា នេះជាខែទី៤ហើយ ដែលប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកើនឡើង លើសពី៥០០.០០០នាក់ បន្ទាប់ពីមានអ្នកឆ្លង ជំងឺថ្មីចំនួន៤.៤៤២នាក់ ដែលបានបញ្ជាក់ឲ្យ ដឹងនៅថ្ងៃចន្ទនេះ ។

សរុបអ្នកឆ្លងជំងឺ បានកើនឡើងដល់ ៥០២.១១០នាក់ ដែលមានអ្នកស្លាប់ ចំនួន១៦.០០២នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top