ព័ត៌មានអន្តរជាតិ

អាមេរិកលូកដៃ ចូលទន្លេមេគង្គ ទប់ឥទ្ធិពលចិន

ភូមិសាស្ត្រនយោបាយ

ជំនួយស្មារតីរបស់អ្នកវិភាគៈ ទន្លេមេគង្គមានប្រវែង ៤៣៤៥ គ.ម ហូរពីទីបេ ប្រទេសចិន ចុះមកភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ឆ្ពោះទៅសមុទ្រចិនខាងត្បូង។ ទន្លេវែងបំផុតទី១២ លើពិភពលោក។

ចិនដាក់ចេញយុទ្ធសាស្រ្ត “ឡានឆាង-មេគង្គ” រីឯ អាមេរិកដាក់ចេញយុទ្ធសាស្ត្រ “មេគង្គ-អាមេរិក” ឬ LMI( lower Mekong Initiative)។

lower Mekong countries (Thailand Lao Cambodia Vietnam )អាមេរិកចាប់ផ្ដើមលូកដៃចូលទន្លេមេគង្គ ពេលប្រទេសឡាវ ចាប់ផ្តើមកសាង ទំនប់វារីអគ្គសនីដនសាហុង ឆ្នាំ ២០១៥ ។

១: មាន១៩ គម្រោងសាងសង់ទំនប់វារីអគ្គីសនី ។ ធ្វើបាន៦ចប់ជាស្ថាពរ ។
២ : ទំនប់វារីអគ្គីសនីសាយាបូរី ១២៨៥ មេហ្គាវតាត់។ ថៃត្រូវការជាងគេ និងជាអ្នកផ្តល់ហិរញ្ញបទ្បាន។ ទុនសាងសង់៤,៥ ប៊ីរលានដុល្លារ។ ទំនប់ដនសាហុងកម្ពស់ ១០,៦មប្រវែង ៧២០ម មាន ថាមពល២៦០ មេហ្គាវាត់និងសរុប ប្រចាំឆ្នាំ២៣៧៥មេហ្គាវាត់ និង សាងសង់អស់៥០០លានដុល្លារ សម្រាប់អភិវឌ្ឍន៏ភាគខាងត្បូងឡាវ ។ រកចំណូល ១៥០លានដុល្លារក្នុងមួយឆ្នាំ។ លក់អោយកម្ពុជា។
៣ : កម្ពុជាផ្អាកផែនការ សាងសង់ទំនប់វារីអគ្គសនី នៅស្រុកសំបូរ ខេត្តក្រចេះ ១០ឆ្នាំទៀត។វៀតណាម លុប៣១គម្រោង នៅភាគកណ្តាល។
៤ : អាមេរិក សហការជាមួយ ប្រទេស៤នៅខ្សែ ទឹកទន្លេមេគង្គក្រោម។
៥ : ឡាវ អត់មានសមុទ្រ តែភូមិសាស្ត្រឡាវ អំណោយផល វារីអគ្គីសនី និងជាធុងអាគុយនៅអាស៊ាន។ ៧០ភាគរយបានពីអភិវឌ្ឍន៏វារីនេះ អាងទន្លេមេគង្គ ជាអាងទឹកធំបំផុតនៅអាស៊ាន មានបរិមាណត្រី២,៦ប៊ិរលានក្នុងមួយឆ្នាំ អាចចិញ្ចឹមមនុស្ស ៣០០លាននាក់។
៦ : ២០៥០ ប្រជាជន ៣០០លាននាក់ និងរងគ្រោះហានិភ័យ ដោយទឹកជំនន់ និងពីអំណាច ការប្រែប្រួលអាកាសធាតុ និងប្រជាជនប្រមាណ ២០លាននាក់ និងជួបប្រទះដោយទឹកជំនន់ តាមដងទន្លេមេគង្គ។
៧ : ស.វទី២១ អាកាសធាតុប្រែប្រួល ទឹកសមុទ្រ អាចកើនពី៦ទៅ២.១ម ហើយអាចហូរមកក្នុងទឹកសាប ហើយនិងមានគ្រោះបាក់ដី តាមបណ្តោយទន្លេមេគង្គ។
៨ : ទន្លេមេគង្គមានពូជត្រី១៥០០ ប្រភេទបន្ទាប់ពី អាម៉ាហ្សូន។
៩ : ឡាវមានទំនប់វារីអគ្គីសនី ៤៤កន្លែង ដែលសំណង់នេះ ផ្តល់ហិរញ្ញប្បទាន ពីចិននិងថៃ រីឯ៤៦ទៀតរង់ចាំថ្ងៃសាងសង់។ ១០០ទៀតមាននៅតាមកម្ពជា វៀតណាម ចិន ឡាវ ផងដែរ។
១០ៈ យុទ្ធសាស្រ្ត បំផ្លាញផែនការចិននិងខ្មែរ : គំរោងអភិរក្សពូជត្រីកំរ នៅទន្លេមេគង្គ ដែលបានសិក្សាកាលពីឆ្នាំ២០១៧ ដោយពួក អភិរក្សបរិស្ថានរៀបចំដោយ USAID របស់អាមេរិក។

ដោយៈ សយ សុភាព

To Top