ព័ត៌មានអន្តរជាតិ

អាមេរិក ព្យាយាមធ្វើឲ្យមាន ទំនាក់ទំនងល្អឡើងវិញ រវាងកូរ៉េខាងត្បូង-ជប៉ុន ដើម្បីដោះស្រាយ បញ្ហាកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ អ្នកជំនាញសហរដ្ឋអាមេរិក បានឲ្យដឹងថា ការជ្រើសរើស របស់លោកប្រធានាធិបតី ចូ បៃដិន ឱ្យធ្វើជារដ្ឋលេខាធិការ ទំនងជានឹងស្វែងរកការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង របស់កូរ៉េខាងត្បូង ជាមួយជប៉ុន នៅពេលដែលលោកជំរុញឱ្យ មានកិច្ចប្រឹងប្រែង ពហុភាគី ដើម្បីលុបបំបាត់ នុយក្លេអ៊ែរ កូរ៉េខាងជើង។

ប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក បានជ្រើសរើសលោក Antony Blinken អតីតអនុរដ្ឋលេខាធិការ ដើម្បីក្លាយជា សមាជិកគណៈរដ្ឋមន្រ្តី ដំបូងនៃរដ្ឋបាលលោក បៃដិន ដែលគ្រោងនឹងបើកសម្ពោធ ចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា។

ផ្ទាំងពាណិជ្ជកម្ម

ខណៈពេលដែល អ្នកជំនាញនៅទីនេះ បានកត់សម្គាល់ថា បេក្ខជនដែលមានអាយុ ៥៨ឆ្នាំ នឹងត្រូវបានបើកចំហ សម្រាប់ការសន្ទនាជាមួយ ប្រទេសកូរ៉េខាងជើង លោកទំនងជានឹង មានវិធីសាស្រ្តស្ងប់ស្ងាត់ និងមានវិន័យច្រើន ជាងប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការទាក់ទង ជាមួយសម្ព័ន្ធមិត្ត និងសត្រូវរបស់សហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

To Top