ព័ត៌មានអន្តរជាតិ

ADB អនុម័តលើប្រាក់កម្ចីប្រមាណ ១៦៥លានដុល្លារ ផ្តល់ដល់ប្រទេសស្រីល័ង្កា គ្រាដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការិយាល័យ ADB នៅក្រុងកូឡុំបូ បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ធនាគារអភិវឌ្ឍន៍ស៊ី (ADB) បានអនុម័តលើទឹកប្រាក់ កម្ចីចំនួន១៦៥លានដុល្លារ ដល់ប្រទេសស្រីល័ង្កា ដើម្បីគាំទ្រដល់ផ្នែក ហិរញ្ញវត្ថុខ្នាតតូច និងសហគ្រាសខ្នាតមធ្យម (SMEs)ដែលបានរងនូវផលប៉ះពាល់ ដោយសារជំងឺ ឆ្លងរាតត្បាតកូវីដ១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ប្រាក់កម្ចី ក៏នឹងត្រូវប្រើប្រាស់ ដើម្បីផ្តល់ដល់ហិរញ្ញវត្ថុ រយៈពេលវែង ដើម្បីជួយដល់ SMEs ក្នុងនោះរួមទំាងពាណិជ្ជកម្ម ដែលដឹកនាំដោយក្រុមស្ត្រី និងក្រុមម្ចាស់ចំការតែ ។

គួររំលឹកថា នៅក្នុងខែមេសា ធនាគារ ADB បានអនុម័តទឹកប្រាក់២០ពាន់លានដុល្លារ ដែលបានបន្ថែមលើកញ្ចប់ជំនួយ ដើម្បីគាំទ្រដល់ប្រទេស សមាជិកដែលកំពុង អភិវឌ្ឍន៍របស់ខ្លួន ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top