បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន ក្នុងស្រុកនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមអ្នកធ្វើ ការជួរមុខពាក់ព័ន្ធទៅនឹង សេវាសុខាភិបាល នៃប្រទេសឥណ្ឌាប្រមាណជា ១០លាននាក់ នឹងទទួលបានវ៉ាក់សាំង កូវីដ១៩ នៅពេលណាដែលរដ្ឋាភិបាលមាន វ៉ាក់សាំងនេះគ្រប់គ្រាន់ ក្នុងស្តុក។
យោងតាមប្រភពដដែល បានសរសេរទៀតថា ក្រុមដែលនឹងត្រូវបានទទួល វ៉ាក់សាំងមុនគេ ដែលមានចំនួនប្រហែល ជា១០លាន នាក់នោះគឺត្រូវបាន រដ្ឋាភិបាលកំណត់រួចរាល់ហើយ ខណៈដែលពេលនេះអង្ភភាពចាត់ចែងបាន ទទួលទិន្នន័យ ពីមន្ទីរពេទ្យរដ្ឋចំនួន ៩២ភាគរយ និងមន្ទីរពេទ្យឯកជន ចំនួន៥៦ភាគរយ មកហើយ។
យោងតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសឥណ្ឌាលោក Harsh Vardhan កាលពីខែមុនបានអះអាងថា វ៉ាក់សាំង កូវីដ១៩ នឹងមានវត្តមានជាផ្លូវការ ក្នុងប្រទេសរបស់ខ្លួន យ៉ាងយូរបំផុតដើមឆ្នាំក្រោយនេះ ខណៈដែលបច្ចុប្បន្ន អ្នកឆ្លងកូវីដ១៩ ទូទាំងប្រទេស បានកើនឡើង ដល់ទៅជាង៩លាននាក់ ទៅហើយនិងស្លាប់ដល់ ទៅជាង១៣ម៉ឺននាក់ ៕
ប្រែសម្រួល៖ស៊ុនលី