Covid-19

ថៃ នឹងចុះកុងត្រាក្នុងទំហំលុយ ៦ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន AstraZeneca ដើម្បីទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩

បរទេស៖ វិទ្យាស្ថានវ៉ាក់សាំងជាតិ របស់ប្រទេសថៃ នឹងចុះហត្ថលេខាលើ កិច្ចសន្យាទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារសម្រាប់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយក្រុមហ៊ុនផលិតរួមគ្នារវាង អង់គ្លេស-ស៊ុយអែត ឈ្មោះ AstraZeneca នៅថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយនៅថ្ងៃពុធថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នឹងធ្វើជាអធិបតីក្នុងពិធីនេះ។ គណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៧ ខែវិច្ឆិកា បានអនុម័តការទិញវ៉ាក់សាំងនេះរួចហើយ។

លោកស្រី Traisuree បានបន្តថា កិច្ចសន្យាគឺស្ថិតនៅក្រោមលក្ខខណ្ឌ ដែលប្រទេសថៃអាច ឬមិនអាច ទទួលបានវ៉ាក់សាំងដោយផ្អែកលើ លទ្ធផលនៃការស្រាវជ្រាវនិងកត្តាដទៃទៀត។

ការចុះហត្ថលេខាលើកិច្ចសន្យានេះ នឹងផ្តល់ឱ្យប្រជាជនថៃនូវឱកាស ប្រសើរជាងប្រទេសដទៃទៀត ដើម្បីទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top