ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ទូរស័ព្ទអបអរជ័យជំនះ របស់លោក បៃដិន

បរទេស៖ ក្រោយពីមានភាពស្ងាត់ស្ងៀម អស់រយៈពេលជាច្រើនសប្ដាហ៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានទូរស័ព្ទទៅប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ដើម្បីសម្តែងការអបអរសាទររូបលោក ចំពោះជ័យជំនះក្នុងការបោះឆ្នោតរបស់លោក លើលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ បានរាយការណ៍ថា នៅក្នុងសារអបអរសាទរនោះ លោក ស៊ី ជីនពីង បានធ្វើការសង្កត់ធ្ងន់ថា ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអភិវឌ្ឍដ៏ស្ថិតថេរនៃ ចំណងមិត្តភាពចិន-សហរដ្ឋអាមេរិក មិនត្រឹមតែស្របទៅតាមចំណាប់អារម្មណ៍ មូលដ្ឋានរបស់ប្រជាជន នៃប្រទេសទាំងពីរទេ ប៉ុន្តែវាក៏ជាក្តីរំពឹងទុករួមរបស់ សហគមន៍អន្តរជាតិផងដែរ។

លោកប្រធានាធិបតីចិន បានមានប្រសាសន៍បន្តទៀតថា លោកសង្ឃឹមថា លោក បៃដិន នឹងរក្សាស្មារតីគ្មានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា ការគោរពគ្នាទៅវិញទៅមក និងសហប្រតិបតិបត្តិការឈ្នះ-ឈ្នះ គ្រប់គ្រងលើភាពខ្វែងគំនិតគ្នា និងលើកកម្ពស់សុខាភិបាល និងចំណងមិត្តភាពដ៏ស្ថិតថេរ រវាងប្រទេសចិននិងសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top