ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លេខាធិការដ្ឋានអវកាសជាតិចិន (CNSA)បានប្រកាសឲ្យដឹងថា យានអវកាសរបស់ប្រទេសចិន Chang’e-5 ត្រូវបានបញ្ជូនទៅកាន់គន្លង តារាវិថីនៃភពព្រះចន្ទ្រ កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើការប្រមូលវត្ថុវិភាគ និងវិលត្រឡប់ពីភពព្រះចន្ទ្រវិញ ។
លេខាធិការដ្ឋាន CNSA បានឲ្យដឹងថា បន្ទាប់ពីបានហោះហើរ អស់រយៈពេលប្រមាណ ១១២ម៉ោងពីភពផែនដី យានអវកាស បានស្ថិតនៅចម្ងាយ ៤០០គីឡូម៉ែត្រ ពីផ្ទៃនៃភពព្រះចន្ទ្រនៅវេលាម៉ោង ៨និង៥៨នាទីល្ងាច និងបានឆ្លងផុតបន្ទាប់ពី បានធ្វើដំណើរប្រមាណ១៧នាទី ។
យោងតាមទិន្នន័យដែលបានតាមដាន អំពីថេរវេលាពិតប្រាកដ បានឲ្យដឹងថា យានអវកាសរុករក ទទួលបានជោគជ័យក្នុង ការឈានចូលដល់គន្លងព្រះចន្ទ្រ ទទួលបានជោគជ័យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា