ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពិចារណាទិញថ្នាំវ៉ាក់សាំង បន្ថែមស្របពេលករណីមេរោគ កូរ៉ូណាផ្ទុះកើនខ្លាំង ឡើង

បរទេស៖ គណបក្សកាន់អំណាច កូរ៉េខាងត្បូង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យប្រទេសទិញថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណាបន្ថែមទៀត ក្រោយការផ្ទុះកើន ក្នុងចំនួនករណីឆ្លង បានបង្កឲ្យមានក្តីព្រួយបារម្ភ ស្តីពីផែនការដែល កំពុងមានរបស់រដ្ឋាភិបាល។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីមួយរូបព្រមទាំង ការិយាល័យរបស់លោក លី ណាក់យ៉ុង ជាសមាជិកសភា មកពីគណបក្សលទ្ធិធិប្រជាធិបតេយ្យ បាននិយាយប្រាប់សារព័ត៌មានថា “គណបក្សមានផែនការបន្ថែមប្រាក់១,៣ពាន់ពាន់លានវ៉ុន ទៅក្នុងកញ្ចប់ថវិកាឆ្នាំក្រោយ”។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានគ្រោងរួចទៅហើយ ដើម្បីធានាឲ្យមានថ្នាំវ៉ាក់សាំង គ្រប់គ្រាន់ ចាក់ឲ្យប្រជាជនចំនួន៣០លាននាក់ ឬក៏ប្រហែល៦០ភាគរយនៃចំនួនប្រជាជនទាំងអស់ ប៉ុន្តែសមាជិកសភា របស់គណបក្សលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ពួកគេនឹងផ្តល់ថវិកាដ៏សមស្រប ដើម្បីទិញថ្នាំសម្រាប់មនុស្ស តិចបំផុត៤៤លាននាក់៕
ប្រែសម្រួល៖ប៉ាង កុង

To Top