ព័ត៌មានអន្តរជាតិ

ជំនួយការជាន់ខ្ពស់លោក ត្រាំ និងក្រុមការងារធ្វើដំណើរ ទៅអារ៉ាប៊ីសាអូឌីត និងកាតា

បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក Jared Kushner និងក្រុមការងារ បានធ្វើដំណើរទៅប្រទេស អារ៉ាប៊ីសាអូឌិតនិងប្រទេសកាតា នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្នា ក្នុងតំបន់ដែលកំពុងតែមានភាពតានតឹង ក្រោយមានហេតុការណ៍ធ្វើឃាត អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែអ៊ីរ៉ង់។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយថា លោក Kushner នឹងជួបជាមួយព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងទីក្រុង Neom ប្រទេសអារ៉ាប៊ីសាអូឌីត និងព្រះចៅនៃប្រទេសកាតា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

លោក Jared Kushner នឹងត្រូវបានចូលរួមដោយប្រេសិត ប្រចាំតំបន់មជ្ឈិមបូព៌ាពីររូប គឺលោក Avi Berkowitz និងលោក Brian Hook ហើយនិងលោក Adam Boehler ជាប្រធានសាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top