អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអាហ្សង់ទីន បានរាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃជំងឺ កូវីដ១៩ ចំនួន៥.៧២៦នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់១.៤២៤.៥៣៣នាក់ ។
ក្រសួងបានឲ្យដឹងថា មានអ្នកជំងឺបន្ថែមទៀតចំនួន ២៥៧នាក់ បានស្លាប់ដោយសារជំងឺ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើង ដល់៣៨.៧៣០នាក់ ហើយទន្ទឹមនឹងនេះដែរ សរុបអ្នកជាសះស្បើយ ពីជំងឺចំនួន១.២៥៧.២២៧នាក់ ដោយសារជំងឺនៅក្នុងប្រទេស ។
ខេត្ត Buenos Aires មានអ្នកឆ្លងជំងឺចំនួន៦១៨.៧២៦នាក់ ដែលជាស្រុករងនូវផលប៉ះពាល់ខ្លាំងបំផុត ។
ករណីឆ្លងជំងឺប្រចាំថ្ងៃថ្មី ដោយសារវីរុសកូរ៉ូណា បានបន្តថយចុះនៅក្នុងប្រទេសអាហ្សង់ទីន ប៉ុន្តែការឆ្លងរាតត្បាតជំងឺ នៅតែបន្តមកដល់បច្ចុប្បន្ននេះ ដែលគំរាមកំហែងដល់សុខភាពសាធារណៈ ។ ក្រសួងសុខាភិបាល បានព្រមានដូច្នេះ កាលពីថ្ងៃចន្ទ ៕
ដោយ៖ ម៉ៅ បុប្ផាមករា