កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយកាលពី រាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Ali Sabry រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសស្រីលង្កា កាលពីថ្ងៃចន្ទ បានតែងតាំង ក្រុមគណៈកម្មការពិសេស ដែលមានសមាជិក ចំនួន០៥រូប ដើម្បីធ្វើការស៊ើបអង្កេត ទៅលើករណីនៃការកើតឡើង នៅក្នុងពន្ធនាគារ នៅក្នុងក្រុង Mahara ដែលជាតំបន់ជាយក្រុង មួយ នៃរដ្ឋធានីកូឡុំបូ ។
ព្រឹត្តិការណ៍នោះ បានកើតឡើង កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឲ្យអ្នកទោសចំនួន ០៨នាក់បាត់បង់ជីវិត និងជាង៧០នាក់ បាត់បង់ជីវិត ។
លោក Sabry បានលើកឡើងថា គណៈកម្មការ នឹងបើកការស៊ើបអង្កេត រកមើលហេតុផល ដែលនាំឲ្យមានការប៉ះទង្គិចគ្នា រវាងអ្នកទោស និងឆ្មាំគុក ហើយនឹងផ្តល់អនុសាសន៍ដើម្បីការពារ ។
ករណីនេះត្រូវបានគេដឹងថា ប៉ូលិសបាននិយាយថា ក្រុមអ្នកទោសបានតវ៉ា ប្រឆាំងនឹងការរាលដាលវីរុសកូរ៉ូណា ហើយចង់ឲ្យមាន ការដោះលែងពីពន្ធនាគារ ដែលបានចាប់ឃុំឃាំង អ្នកទោសតិចបំផុត២.៥០០នាក់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា