ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនចិន ជុំវិញការគាំទ្រប្រទេស វេណេស៊ុយអេឡា

បរទេស៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ បានផ្តោតគោលដៅលើ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយដាក់ទណ្ឌកម្ម ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលខ្លួនចោទពីបទគាំទ្រ ដល់ការប្រឹងប្រែងរបស់របប ធ្វើឲ្យមានឱនភាពដល់លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។

ក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុន សាជីវកម្មនាំចូលនិងនាំចេញគ្រឿង អេឡិកត្រូនិកជាតិចិន ហៅកាត់ថា CEIEC ដែលក្រសួងទាំងពីរនិយាយថា ជួយដល់របបរបស់លោក ម៉ាឌូរ៉ូ តាមដាក់កំហិតលើសេវាអ៊ីនធឺណេត និងធ្វើកិច្ចស៊ើបការណ៍តាមឌីជីថល និងប្រតិបត្តិការលើអ៊ីនធឺណេត ប្រឆាំងគូរបដិបក្ខនយោបាយ។

ក្រសួងរតានាគារសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលមិនប្រកាន់របប លិទ្ធប្រជាធិបតេយ្យនេះ ប្រើប្រាស់បច្ចេកវិទ្យានាំចេញពីចិន ដូចជាបច្ចេកវិទ្យាដែលអភិវឌ្ឍផលិតដោយក្រុមហ៊ុន CEIEC ជាដើម ដើម្បីបង្ក្រាបការប្រឆាំងផ្នែកនយោបាយ ហើយលោក ម៉ាឌូរ៉ូ បានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន CEIEC នេះ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top