Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ ២៧ម៉ឺននាក់

វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ- ១៩ នៅអាមេរិកបានកើនឡើងដល់ ២៧ម៉ឺននាក់កាលពីថ្ងៃអង្គារ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។

ជាមួយនឹងចំនួនឯកត្តជន ដែលមានដល់ ១៣,៦ លាននាក់ចំនួន អ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២៧០,០០៣នាក់ គិតត្រឹមម៉ោង ៥ និង ២៦ នាទី ម៉ោងក្នុងស្រុកនេះបើយោង តាមទិន្នន័យរបស់ CSSE ។

រដ្ឋញូវយ៉កបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៣៤,៦១៨ នាក់ស្ថិតនៅកំពូលនៃបញ្ជីអ្នកស្លាប់ ក្នុងកម្រិតរដ្ឋរបស់សហរដ្ឋអាមេរិក។ រដ្ឋតិចសាស់ បានកត់ត្រានូវចំនួនអ្នកស្លាប់ច្រើនជាងគេទី ២ គឺឈរនៅចំនួន ២១,៩៤៦ នាក់។ រដ្ឋកាលីហ្វ័រញ៉ា រដ្ឋផ្លរីដា និងរដ្ឋ New Jersey បានបញ្ជាក់ថា មានមនុស្សស្លាប់ជាង ១៧,០០០ នាក់ ហើយរដ្ឋដែលមានអ្នកស្លាប់ជាង ១០,០០០ នាក់ក៏រួមមានរដ្ឋអ៊ីលីណយ ម៉ាសាឈូសេត និងផេនស៊ីលវេនៀ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ បំផុតដោយរោគរាតត្បាត ដែលមានចំនួនអ្នកស្លាប់ និងបាត់បង់ជីវិតខ្ពស់បំផុត នៅលើពិភពលោក ដែលមានចំនួនច្រើនជាង ១៨ ភាគរយនៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top