ព័ត៌មានអន្តរជាតិ

ប៉ទុយហ្គាល់ ទទួលបានប្រាក់ជំនួយ ៣ពាន់លានអ៊ឺរ៉ូ ពីសហភាពអ៊ឺរ៉ុប ដើម្បីជួយស្រោចស្រង់អត្រាការងារ

បរទេស៖ នៅថ្ងៃអង្គារនេះនាយករដ្ឋមន្រ្តី ប៉ទុយហ្កាល់លោក Antonio Costa បានប្រកាសថាប្រទេស របស់លោកទើបតែទទួលបាន ថវិកាជំនួយប្រមាណជា ៣ពាន់លានអឺរ៉ូ ឬ៣.៥៩ពាន់លានដុល្លារ ពីសហភាពអឺរ៉ុប EU ដែលនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច និងជួយបង្កើនការងារឡើងវិញ ក្នុងសម័យកូវីដ១៩។

លោក Costa បាននិយាយនៅក្នុងសារមួយ ដែលត្រូវបានចេញផ្សាយនៅលើគណនី Twitter ថាយើងនឹងបានទទួលប្រាក់កម្ចីដំបូង នៅថ្ងៃនេះដើម្បីផ្តល់ឱ្យ ប្រទេសប៉ទុយហ្កាល់ក្រោមកម្មវិធី ដែលមានឈ្មោះថា SURE ដែលជាកម្មវិធីគាំទ្រដល់រដ្ឋសមាជិក សហភាពអឺរ៉ុបក្នុងកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បីការពារកម្មករ និងក្រុមហ៊ុនទាំងឡាយឲ្យដំណើរការ ជាធម្មតាក្នុងពេលមានវិបត្តិ។

យោងតាមការបញ្ជាក់បន្ថែម ដោយលោកនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា មូលនិធិនេះនឹងផ្តល់ជាវិធានការណ៍ ដើម្បីគាំទ្រដល់កម្មករដែលបាត់បង់ ការងារហើយត្រូវបញ្ឈប់ពីការងារក៏
ដូចជាសហគ្រិនឯករាជ្យដែល រារាំងដោយវិធានការណ៍បិទ ប្រទេសកន្លងមកដើម្បីទប់ទល់ នឹងរោគរាតត្បាត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top