វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក William Perry បានឲ្យដឹងកាលពីថ្ងៃពុធថា ការចរចារបស់សហរដ្ឋអាមេរិក ជាមួយប្រទេសកូរ៉េខាងជើង គួរតែផ្តោតលើការសម្របសម្រួល អាវុធនុយក្លេអ៊ែររបស់ខ្លួន និងការផ្លាស់ប្តូររបបនេះ ទៅជាប្រទេសធម្មតា ដែលមិនងាយនឹងបង្កហេតុឡើយ។
លោក William Perry បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទនិម្មិត ដែលរៀបចំដោយវិទ្យាស្ថាន គ្រប់គ្រងយុទ្ធសាស្ត្រជាតិ (INSS) របស់រដ្ឋ និងមជ្ឈមណ្ឌលសន្តិសុខ និងសហប្រតិបត្តិការអន្តរជាតិ (CISAC) នៃសាកលវិទ្យាល័យស្ទែនហ្វដ ដោយឲ្យដឹងថា វានឹងក្លាយជាបេសកកម្មមិនអាចទៅរួចទេ ដើម្បីឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកបន្ដថា “ដំបូន្មានដំបូងរបស់ខ្ញុំ ទាក់ទងនឹងការចរចានាពេលអនាគត គឺប្រសិនបើអ្នកគិតថាអ្នកនឹងឱ្យពួកគេ បោះបង់អាវុធនុយក្លេអ៊ែររបស់ពួកគេ អ្នកអាចនឹងដាក់ខ្លួនអ្នក ទៅក្នុងបេសកកម្មមិនអាចទៅរួច” ។ យើងអាចនឹងធ្វើឱ្យពួកគេអត់ធ្មត់, បញ្ឈប់វា, បន្ថយវា និងអ្វីជាច្រើនទៀត ប៉ុន្តែខ្ញុំមិនជឿថា យើងនឹងទទួលបានជោគជ័យ ក្នុងការធ្វើឲ្យពួកគេបោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ពួកគេនោះទេ” ៕
ដោយ ឈូក បូរ៉ា