ព័ត៌មានអន្តរជាតិ

សហភាពអ៊ឺរ៉ុប ដាក់សំណើរសុំឲ្យមាន ការពង្រឹងឡើងវិញចំណង ទំនាក់ទំនងជាមួយនឹងអាមេរិក

បរទេស៖ សហភាពអ៊ឺរ៉ុបហៅកាត់ថា EU នៅកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ខ្លួនបានដាក់សំណើរសុំមួយ ហើយជាផែនការក្នុងការ ពង្រឹងទំនាក់ទំនង ភាពជាដៃគូគ្នាជាមួយនឹង សហរដ្ឋអាមេរិកដែលប្លុកអ៊ឺរ៉ុប បានជឿជាក់ថា វាបានរងការខ្ទេចខ្ទាំយ៉ាងខ្លាំង ក្រោមរដ្ឋបាលរបស់អាមេរិកបច្ចុប្បន្ន។

ផែនការថ្មីដែល EU ស្នើសុំមានឈ្មោះថា A new EU-US. agenda for global change ហើយវាត្រូវបានដាក់ពាក្យស្នើសុំ ដោយតំណាងជាន់ខ្ពស់ជាច្រើនរបស់ សហភាពអ៊ឺរ៉ុបដែលរួមទាំង គណកម្មការសហភាពអ៊ឺរ៉ុប និងមន្ត្រីតំណាងផ្នែកការបរទេស និងគោលនយោបាយ សន្តិសុខជាច្រើននាក់ផងដែរ។

លើសពីនេះផងដែរសំណើរនេះ ក៏ត្រូវបានគេមើលឃើញថា មានរួមបញ្ចូលទាំងគំនិត ក្នុងការបង្កើតទំនាក់ទំនងថ្មីរវាងសហភាពអឺរ៉ុប -សហរដ្ឋអាមេរិក ផងដែរដោយផ្តោតសំខាន់ទៅលើ
ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាដែលសហភាពអឺរ៉ុប បាននិយាយថា នឹងអាចជួយសម្រួលដល់ពាណិជ្ជកម្ម រវាងភាគីទាំងពីរយ៉ាងល្អនាពេលខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top