ព័ត៌មានអន្តរជាតិ

ចិនសង្ឃឹមថា អូស្ត្រាលីនឹងធ្វើបន្ថែមទៀត ដើម្បីជំរុញបង្កើនស្ថិរភាព ក្នុងតំបន់

បរទេស៖ មន្ត្រីនាំពាក្យរបស់ ក្រសួងការបរទេសប្រទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនមានក្តីសង្ឃឹមថា ប្រទេសអូស្ត្រាលី នឹងធ្វើការប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំយកស្ថិរភាពមកឲ្យ តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិននោះ គឺដើម្បីជាការឆ្លើយតបចំពោះ សេចក្តីរាយការណ៍នានា ដែលថា ប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិក គ្រោងធ្វើការអភិវឌ្ឍផលិតមីស៊ីល វាយប្រហារលឿនជាងសម្លេង។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Linda Reynolds បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី នឹងរួមគ្នាជាមួយសហរដ្ឋអាមេរិក ធ្វើការអភិវឌ្ឍផលិតមីស៊ីល មានល្បឿនវាយប្រហារលឿនជាងសម្លេង ក្នុងគោលបំណងទប់ទល់ នឹងអាវុធស្រដៀនគ្នានេះ ដែលចិននិងរុស្ស៊ីកំពុងតែអភិវឌ្ឍផលិត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top