ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយចិន ធ្លាក់ចុះជិតដល់កម្រិតសូន្យ ក្នុងខែតុលា ដោយសារជំងឺរាតត្បាត

សេអ៊ូល៖ ក្រសួងបង្រួបបង្រួម បានឲ្យដឹងថាពាណិជ្ជកម្ម របស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះស្ទើរតែ ដល់កម្រិតសូន្យ នៅក្នុងខែតុលា ដោយសារតែការរឹតបន្តឹង ការត្រួតពិនិត្យ ព្រំដែនរបស់ប្រទេស ប្រឆាំងនឹងការរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩។

មន្ត្រីក្រសួងបានឲ្យដឹង ដោយដកស្រង់ទិន្នន័យគយចិន ថានៅក្នុងខែតុលា ពាណិជ្ជកម្មរវាងកូរ៉េខាងជើងនិងចិន មានចំនួន២លានដុល្លារ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ២៩០លានដុល្លារ ក្នុងរយៈពេលដូចគ្នា ក្នុងខែដដែល នៃឆ្នាំមុន។

លោកបានប្រាប់ អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌអនាមិកថា “ពាណិជ្ជកម្មកូរ៉េខាងជើង – ចិន បានធ្លាក់ចុះយ៉ាងខ្លាំងជិតដល់សូន្យ” ។ ដោយសារការពឹងផ្អែក របស់ខ្លួនលើប្រទេសចិន ទាក់ទងនឹងពាណិជ្ជកម្មវាជារឿងធម្មតាទេ ដែលសន្មតថាសេដ្ឋកិច្ច របស់កូរ៉េខាងជើង ស្ថិតនៅក្នុងស្ថានភាពលំបាកបំផុត។

ប្រទេសកូរ៉េខាងជើង បានរក្សាការគ្រប់គ្រង តឹងរឹងចាប់តាំងពីដើមឆ្នាំនេះ មកម៉្លេះ ហើយវិធានការណ៍កំចាត់មេរោគ ដែលអូសបន្លាយពេលបែបនេះ បានរារាំងដល់ការនាំចូល ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ច ផុយស្រួយរបស់ខ្លួន ដែលពឹងផ្អែកយ៉ាងខ្លាំង ទៅលើប្រទេស ជិតខាងចិន៕

ដោយ ឈូក បូរ៉ា

To Top